អគារធំបំផុតក្នុងលោកបានបើកដំណើរការនៅប្រទេសចិនហើយ ដែលទំហំរបស់វាបើប្រៀធៀបទៅ Opera House របស់ទីក្រុងស៊ីដនី អូស្ត្រាលី ធំជាង ២០ ដង និងធំជាង មន្ទីរបញ្ចកោណបីដង។
អគារដ៏ធំមហាសាលថ្មីនេះមានឈ្មោះថា The New Century Global Center ស្ថិតក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ បើគិតជាផ្ទៃក្រឡា អគារយក្សនេះមានទំហំ ១៩ លានហ្វីតការ៉េ (ប្រហែល ៥,៧៩ លានម៉ែត្រការ៉េ) ដោយមានផ្សារទំនើប ភូមិមេឌីទែរ៉ាណេ សួនទឹក ទីលានជិះស្គីទឹកកក សណ្ឋាគារ និងហាងជាច្រើនផ្សេងទៀត។
អគារ The New Century Global Center មើលពីមុខ
អគារ
ធំបំផុតក្នុងលោកដដែល មានបណ្ដោយប្រវែង ៥០០ ម៉ែត្រ ទទឹង ៤០០
ម៉ែត្រ និងកម្ពស់ ១០០ ម៉ែត្រ។ ការសាងសង់អគារនេះត្រូវចំណាយពេលប្រហែល ៣ ឆ្នាំទៅអាចបញ្ចប់រួចរាល់។អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំង ទៅទៀតនោះគឺ អគារកញ្ចក់នេះមានទាំងព្រះអាទិត្យសិប្បនិម្មិតដែលអាចធានា សីតុណ្ហភាពប្រក្រតី និងពន្លឺភ្លឺពេញ ២៤ ម៉ោងសម្រាប់ភ្ញៀវដែលចង់ចំណាយពេលស្វែងយល់ពីទីនោះទាំងមូល។
ចង់ដឹងថា អគារថ្មីអស្ចារ្យប៉ុណ្ណា សូមមើលរូបភាពខាងក្រោម៖
ក្រុមសម្អាតកញ្ចក់កំពុងឡើងលើជញ្ជាំងកញ្ចក់នៃអគារ
ទិដ្ឋភាពនានានៅខាងក្នុងអគារ






