១. គ្រប់គ្រងពេលវេលាសិក្សាប្រកបដោយប្រសិទ្ធភាព
២. ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ៖
មើលមេរៀន ធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យ និង មករៀនជាទៀងទាត់
៣.
រៀនត្រូវមានទិសដៅជាស្រេចថាខ្លួនចង់បានត្រឹមណា
៤.
ផ្ចង់អារម្មណ៍សិក្សានិងស្តាប់គ្រូពន្យល់បើមិនយល់ត្រង់ណាត្រូវហ៊ានសួរភ្លាម
៥. កត់ត្រាខ្លឹមសារមេរៀនសំខាន់ៗ
៦. ធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យ
ចូរចងចាំថាគ្រូដាក់លំហាត់ឲ្យធ្វើគឺសុទ្ធតែមានមូលហេតុ។ មូលហេតុនោះគឺធ្វើឲ្យអ្នកចេះដឹង។
៧. រំលឹកមេរៀនជារៀងរាល់ថ្ងៃ
កុំរង់ចាំរហូតជិតដល់ថ្ងៃប្រឡងទើបមើលមេរៀន
៨. រៀបចំរបស់របរឲ្យមានរបៀបរៀបរយ បែងចែកកន្លែងទុកដាក់របស់
ហើយទុកដាក់របស់ឲ្យត្រូវកន្លែង
៩. រៀនដោយមានទឹកចិត្តចង់រៀន
១០. តាំងចិត្តរៀន
តាំងចិត្តធ្វើយ៉ាងពិតប្រាកដ ព្យាយាមសិក្សា
ជោគជ័យនៅចំពោះអ្នក!






