សេដ្ឋកិច្ចកាន់តែលំបាក
ឱកាសល្អៗកាន់តែច្រើន ប៉ុន្តែវាសម្រាប់តែអ្នកទាំងទ្បាយណាដែលមាន កម្លាំងរឹងមាំ
មានការរៀបចំល្អ និងការតស៊ូតែ ប៉ុណ្ណោះ។ មនុស្សជាច្រើនត្រូវបានរងគ្រោះដោយ
សារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួល អវិជ្ជមាន។ បានត្រឹមតែមានរងចាំដំណោះស្រាយ
វេទមន្តមួយ , ដោយដឹងជាមុនថាវានឹងមានអាចកើតឡើង។ ប៉ុន្តែឥឡូវនេះយើងមានដំណោះ
ស្រាយមួយដែលគេនិយមហៅថា “បរិភោគអ្វីៗដែលអ្នកសម្លាប់”មនុស្សដែលឈ្នះគឺជាមនុស្ស ទាំងឡាយណាដែលយកការផ្តួចផ្តើមដោយមិនរង់ចាំ។
ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៥
ដែលធានាបាននូវភាពជោគជ័យគ្រប់ស្ថានភាពសេដ្ឋកិច្ចទាំងអស់៖
១.
មិនពឹងពាក់លើនរណាម្នាក់
ភាពជោគជ័យវានឹងគេចពីអ្នកលុះត្រាតែអ្នកប្រាកដថាគ្មាននរណាម្នាក់អាចបង្កបញ្ហាដល់អ្នក
និងគ្មាននរ ណាម្នាក់ដឹងថាមុនថាអ្នកនឹងទទួលបានជោគជ័យទេ។
ជោគវាសនារបស់អ្នកគឺស្រេចទៅលើអ្នកហើយគ្មាន នរណាអាចសម្រេចបានទេ។
ត្រូវមានការជឿជាក់លើខ្លួនឯង។
២.
សន្មតថាសេដ្ឋកិច្ចនឹងមិនធ្វើឱ្យប្រសើរឡើងដល់អ្នក
អ្នកត្រូវធ្វើឱ្យខ្លួនអ្នកមានតម្លៃដូច្នេះនិយោជករបស់អ្នកគ្មានហេតុផលអ្វីសម្រាប់ការដេញអ្នកចោលនោះទេ។
សេដ្ឋកិច្ចថ្មីទាមទារការផ្លាស់ប្តូរផ្នត់គំនិតរបស់សហគ្រិនគឺតម្រូវឱ្យមានសមត្ថភាពក្នុងការងារខ្ពស់។រឿងដ៏មាន
ឥទ្ធិពលបំផុតដែលអ្នកអាចធ្វើបានគឺការស្វែងរកវិធីសាស្រ្តក្នុងការរកប្រាក់ចំណូលឱ្យបានច្រើន។អ្នកក៏អាច
នឹងពិចារណាលើការងារទីពីរឬចាប់ផ្តើមអាជីវកម្មជំរើសទី២នៅផ្ទះរបស់អ្នក។
ត្រូវមានការប្រជុំអំពីការងារ និងរឿងលុយកាក់ជាមួយក្រុមគ្រួសាររបស់អ្នក
ហើយឱ្យពួកគេដឹងស្ថានភាពចំណូល និងត្រូវមានការ លះបង់ខ្លះៗ។
៣.
បង្កើនសកម្មភាពបន្ថែម
នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មលើកដំបូង
ខណៈពេលដែលសេដ្ឋកិច្ចកំពុងតែលំបាក និងកត្តាមិនល្អផ្សេងៗទៀត
នោះអ្នកនឹងអាចមានអារម្មណ៍ថាចង់បោះបង់ចោល។មិនត្រូវចុះចាញ់ទេ, ព្យាយាមបង្កើនសកម្មភាពការងារ
២ទៅ៣ដងបន្ថែមទៀត។
៤.
មានគំនិតសុទិដ្ឋិនិយម
នាពេលអនាគត
គឺពិតជាអស្ចារ្យសម្រាប់អ្នកទាំងទ្បាយណាដែលគិតវិជ្ជមាន។
ត្រូវធ្វើខ្លួនឱ្យជាមនុស្សសុទិដ្ឋិនិយម។
យើងរស់នៅក្នុងពិភពលោកមួយដែលមានរាប់ពាន់វិបត្តិក្នុងសេដ្ឋកិច្ច និងគ្រោះធម្មជាតិ។
ដូចនេះ អ្នកត្រូវតែញញឹមគ្រប់កាលៈទេសៈ។
៥.
ត្រូវមានវត្តមានគ្រប់ទីកន្លែង
ឥឡូវនេះគឺជាពេលវេលាដែលត្រូវដើរគ្រប់ទីកន្លែង។
ភាពមិនច្បាស់លាស់គឺជាបញ្ហាប្រឈម ដ៏ធំបំផុតតែមួយគត់នៅក្នុងអាជីវកម្ម។
ប្រសិនបើអតិថិជនសក្តានុពលមិនដឹងឬស្គាល់អំពីអ្នក
ឬអតិថិជនចាស់ៗមិនបានទាក់ទងអ្នកញឹកញាប់ អ្នកមិនអាចទទួលបានជោគជ័យទេ។
ភាពមានវត្តមានគ្រប់ទីកន្លែងគឺត្រូវអរគុណដល់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាFacebook ជាដើម។
សេដ្ឋកិច្ចកខ្វក់, មនុស្សគ្រប់គ្នាគឺមិនមានបំណងឱ្យវាកើតឡើងទេ។
ប៉ុន្តែត្រូវអនុញ្ញាតឱ្យឱកាសមួយ នេះធ្វើអ្នក ទាញយកចំណែកក្នុងទីផ្សារ។
កុំខ្លាចនឹងការបង្ហាញពីមហិច្ឆតារបស់អ្នកដល់ពិភពលោក។






