លក្ខខណ្ឌ ជ្រើសរើស សម្រាប់និស្សិតទាំងពីរភេទ ត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រ និងមានអាយុច្រើនបំផុត៣០ឆ្នាំ។ ដោយឡែកសម្រាប់មន្ត្រីរាជការក្របខ័ណ្ឌ “ខ” ត្រូវមានអាយុមិនលើសពី៤៥ឆ្នាំ និងមានសញ្ញាប័ត្រសមមូលនឹងបរិញ្ញាបត្រ។
វិញ្ញាសារួមមាន វិញ្ញាសាសរសេរ និងសួរផ្ទាល់មាត់។ វិញ្ញាសាសរសេរមាន ចំណេះដឹងទូទៅ ភាសាបារាំង ឬអង់គ្លេស និងជំនាញបីប្រភេទដែលអ្នកអាចជ្រើសរើសបានរួមមាន សេដ្ឋកិច្ច-ហិរញ្ញវត្ថុកម្ពុជា និងពិភពលោក ការរៀបចំដែនដី កំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ និងទំនាក់ទំនងអន្តរជាតិ នីតិអន្តរជាតិសាធារណៈ និងអង្គការអន្តរជាតិ។
សម្រាប់វិញ្ញាសាសួរផ្ទាល់មាត់រួមមាន ទាក់ទងនឹងបុគ្គលិកលក្ខណៈ សន្ទនាភាសាបារាំង ឬអង់គ្លេស និងតេស្តកុំព្យូទ័រ។
ឈប់ ទទួលពាក្យចូលរួមប្រឡងនៅថ្ងៃទី១១ ខែតុលាខាងមុខនេះ។ រីឯកាលបរិច្ឆេទប្រឡង សាលាភូមិន្ទរដ្ឋបាលនឹងជម្រាបជួននៅចុងខែតុលា។ ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ www.era.cambodia.gov.kh
សូមមើលសេចក្តីប្រកាសខាងក្រោម៖







0 comments:
Speak up your mind
Tell us what you're thinking... !