វាមានហានិភ័យខ្ពស់
និងជាជំហានដ៏ស្មុគ ស្មាញក្នុងការបោះបង់ ឬលាឈប់ពីការងារ ពេញម៉ោង
របស់អ្នកដើម្បីចាប់ផ្តើមធ្វើជំនួញ ផ្ទាល់ខ្លួនរបស់អ្នក។ មូលហេតុដ៏ធំបំផុត ដែល
មនុស្សមិនហ៊ាន លាឈប់ពីការងារ របស់ពួកគេគឺខ្លាចប្រាក់ ចំណូលនឹងមិនមាន
ភាពពិតប្រាកដ។ ពួកគេមិន ដឹងពីអ្វីដែល នឹងអាចកើតឡើងនាពេលខាងមុខ ហើយពួក គេមិនចង់បោះបង់ចោលនូវការងារដ៏មាន
សុវត្ថិភាពស្រាប់ទេ។
តើធ្វើដូចម្តេចទើបដឹងថាពេលណាល្អក្នុងការសម្រេចចិត្ត?
ខាងក្រោមនេះគឺជាសំណួរទាំង១០មុខពេលអ្នកលាឈប់ពីការងារ៖
១.
តើអ្នកគ្រាន់តែលំបាកក្នុងការងារការងារបច្ចុប្បន្នរបស់អ្នកឬ?
មនុស្សមួយចំនួនគិតថាពួគគេចង់ក្លាយជាសហគ្រិនដោយសារតែពួកគេមិនសប្បាយចិត្តនឹងការងារបច្ចុប្បន្ន
របស់ពួកគេ។ រៀបចំផែនការអាជីវកម្មឱ្យបានល្អអាចជួយដល់ការសម្រេចចិត្តរបស់អ្នក។
លើសពីនេះ ទៅទៀតការចង់លាឈប់ពីការងារ តម្រូវឱមានគំនិតអាជីវកម្មមួយច្បស់លាស់, និងប្រសិទ្ធភាពទីផ្សារ គំរោងប្រតិ បត្តិការអ្នកគួរតែរក្សាការងារ
និងប្រាក់ចំណូលរបស់អ្នកកាន់តែយូរកាន់តែល្អ។
២.
តើទម្លាប់ប្រចាំថ្ងៃនាពេលអនាគតរបស់អ្នកនឹងត្រូវធ្វើអ្វីខ្លះ?
“ការមានសេរីភាពភ្លាមៗគឺអាចនឹងមានគ្រោះថ្នាក់” អ្នកគួរតែរៀបចំកាលវិភាគប្រចាំថ្ងៃ ដូចទៅនឹងការងារ ៥-៩ម៉ោង
ពីមុនដែលអ្នកធ្លាប់ធ្វើ។ នៅពេលមានពេលទំនេរច្រើនពេញមួយថ្ងៃ អ្នកនឹង និយាយថា “អូ! ខ្ញុំនឹងធ្វើនៅ ពេលក្រោយ”។
៣.
តើអ្នកនឹងបង្កើនសាច់ប្រាក់អ្នកយ៉ាងដូចម្តេចដើម្បីរក្សាឱ្យបានថាអាជីវកម្មរបស់អ្នកនៅតែមានដំណើរ
ការ?
កង្វះដើមទុនគឺជាបញ្ហាមួយរបស់សហគ្រិន។
វាជាការល្អនៅពេលដែលអ្នកមានគម្រោងប្រាកដជាក់លាក់ មុនពេល
អ្នកសម្រេចចិត្តចាកចេញពីការងាររបស់អ្នក ជាជាងការបណ្តោយឱ្យលំហូរសាច់ប្រាក់ចេះតែហូរ
ចេញ។ អាជីវកម្មរបស់អ្នកអាចនឹងមិនបានផលចំណេញក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ, ដូច្នេះវាជាការ សំខាន់ណាស់ក្នុងការធ្វើ
ឱ្យប្រាកដថាអ្នកអាចរកវិធីសាស្ត្រដើម្បីគាំទ្រខ្លួនងងបាន។ ស្មានទុកជាមុនពេល
តម្រូវការផ្នែកហិរញ្ញវត្ថុរបស់អ្នក
ជាជាងការព្រួយបារម្ភអំពីរបៀបដែលអ្នកនឹងត្រូវចំណាយ ដូច្នេះវានាំឱ្យអ្នក
អាចផ្តោតថាមពល ក្នុងការកសាងមុខ ជំនួញថ្មីរបស់អ្នក។
៤.តើអ្នកធ្លាប់ប្រឈមមុខនឹងថ្លៃដើមដែលមិនអាចស្មានទុកមុនទេ?
ម្ចាស់ក្រុមហ៊ុនសំលៀកបំពាក់មួយកន្លែងមានការភ្ងាក់ផ្អើលយ៉ាងខ្លាំងដោយសារតែត្រូវចំណាយ
ថ្លៃដើមជា ច្រើនទៀតដែលមិនអាចស្មានទុកមុនបាន។ គាត់បានចំណាយលើទឹកថ្នាំ, រចនាក្រណាត់ខុស, អេក្រង់ខូច, ការខូចខាតអាវ
និងការជ្រើសពណ៌ខុស។កំហុសទាំងនោះបានធ្វើឱ្យមានបញ្ហាហិរញ្ញវត្ថុ។ ដូច្នេះអ្នក
អាចធ្វើការក្រៅដើម្បីស្វែងរកដើមទុនបន្ថែមបាន។
៥.
តើអ្នកមានឆន្ទៈក្នុងការទទួលយកពហុតួនាទីទេ?
ក្នុងការចាប់ផ្តើមអាជីវកម្មគឺមានន័យថាអ្នកនឹងត្រូវពាក់មួកជាច្រើន។
ពេលខ្លះអ្នកនឹងដើរតួនាទីជាអ្នក បច្ចេកទេស, ផ្នែកលក់, ពេលខ្លះទៀតជាអ្នកសំអាត។
អ្នកមិនអាចជ្រើសរើសបានទេ ដូច្នេះមុនពេល អ្នកលាឈប់ពីការងារ អ្នកត្រូវតែសួរខ្លួនឯងថា
“តើអ្នករីករាយនឹងធ្វើកិច្ចការផ្នែកផ្សេងៗគ្នាដែរឬទេ?”
៦.
តើអ្វីខ្លះជាចំនុចខ្លាំងនិងចំនុចខ្សោយរបស់អ្នក?
នៅពេលអ្នកគិតអំពីពហុតួនាទី
អ្នកត្រូវស្មោះត្រង់ចំពោះខ្លួនឯងថាតើអ្វីដែល អ្នកអាចធ្វើបានល្អ និងអ្វីដែល
អ្នកត្រូវការកែលម្អ។ ប្រហែលជាអ្នកត្រូវបង្កើនជំនាញការសរសេរកម្មវិធី, ការយល់ដឹងបន្ថែមពីផ្នែក ហិរញ្ញវត្ថុ ឬ ស្វែងរកដៃគូណាមានជំនាញស្រាប់។
ប្រសិនបើអ្នកមិនមានវិធីមួយណាដើម្បីជំនះ ភាពទន់ខ្សោយរបស់អ្នកវាជាការ
ល្អប្រសិនជាអ្នកនៅបន្តតួនាទីបច្ចុប្បន្នរបស់អ្នក។
៧. តើនរណាជាដៃគូប្រកួតប្រជែង
និងនរណាជាអតិថិជនរបស់អ្នកនាពេលអនាគត?
ខណៈពេលដែលអ្នកមិនអាចធ្វើការសាកល្បងយ៉ាងម៉ត់ចត់ពីសក្តានុពលទីផ្សារសម្រាប់គំនិតជំនួញរបស់អ្នក
អ្នកយ៉ាងហោចណាស់គួរតែយល់ដឹងពីអតិថិជនរបស់អ្នកមាន
និងអ្វីដែលជាប្រភេទនៃការប្រកួតប្រជែង ដែលអ្នក នឹងជួបប្រទះ។
ប្រសិនបើអ្នកមិនប្រាកដណាស់ទេ, ត្រូវពិចារណាបន្តទៀត។ អ្នកអាចសាក
ល្បងផែនការរបស់អ្នក
និងការកែតម្រូវវានៅក្នុងការចាប់ផ្តើមមុនពេលអ្នកធ្លាក់ក្នុងការផ្សងព្រេងមួយដែល
មិនអាចរកប្រាក់ចំណេញបាន។
៨.
តើអ្នកមានការគាំទ្រខ្លាំងពីក្រុមគ្រួសារទេ?
ដើម្បីជួយសម្រួលដល់ប្រតិបត្តិការ, អ្នកគួរតែចែករំលែកផែនការសហគ្រិនរបស់អ្នកជាមួយនឹងសមាជិក គ្រួសារ
ថាតើពួកគេគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មរបស់អ្នក។
ត្រូវស្គាល់ពីហានិភ័យនៅពេលដែលអ្នក ឈានចូលអាជីវកម្មវានឹងធ្វើសមាជិកក្នុងគ្រួសាររង
ផលប៉ះពាល់។ ប្រសិនបើដៃគូ និងសមាជិកដទៃទៀត នៃបណ្តាញរបស់អ្នក
ស្ទាក់ស្ទើរក្នុងការគាំទ្រគំនិតរបស់អ្នក អ្នកប្រហែលជាត្រូវគិតពិចារណាឡើង
វិញអំពីការលាឈប់ពីការងារបច្ចុប្បន្ន របស់អ្នក។
៩. តើអ្នកមានជម្រើសបម្រុង ឬគំរោងទី២ទេ?
រៀបចំគំរោងទី២ជាមុនពេលអ្នកចាកចេញពីការងារ
វានឹងជួយដល់ជៀសវាងការងាប់ក្រឡា។ អ្នកអាច
ស្វែងរកការងារក្រៅម៉ោង ប្រសិនជាអ្នកត្រូវការប្រាក់ជាបណ្តោះអាសន្ន។
ក្នុងការធ្វើឱ្យជម្រើសធំទូលាយ រក្សាទំនាក់ ទំនងជាមួយអ្នកជ្រើសរើស, ទំនាក់ទំនងជាបណ្តាញដ៏ទៃទៀត។
១០.
តើអ្នកនឹងជៀសវាងការដុតចោលស្ពានខ្លួនឯងយ៉ាងដូចម្តេច?
ប្រសិនបើអ្នកសម្រេចចិត្តចាកចេញពីការងារ, ចងចាំថានិយោជករបស់អ្នកអាចនឹងមានប្រយោជន៍ដល់អ្នក
ក្នុងដំណើរការផ្សងព្រេងថ្មីរបស់អ្នក។
វាជាការល្អប្រសិនជាអ្នកប្រើប្រាស់មធ្យោបាយក្នុងការលាឈប់ដ៏មាន គោលជំហរល្អ
ជាជាងការលាឈប់ដោយគំរោះគំរើយ។ គួរផ្តល់ដំណឹងដល់និយោជក របស់អ្នក
អោយបានគ្រប់គ្រាន់ពីដំណើរការផ្លាស់ប្តូរនេះ។ បើកឱ្យទូលាយនូវគំរោងអាជីវកម្មរបស់អ្នក, ជាធម្មតា ក្រុមហ៊ុននឹងយល់អំពីវា ហើយអាចផ្តល់គំនិត
និងអាចជួយដល់អ្នកទៀតផង។ និយោជករបស់ អ្នកគឺជាអ្នកពិគ្រោះយោបល់មួយដល់ល្អ។






