Home » » របៀបគិតរបស់អ្នកមាន

របៀបគិតរបស់អ្នកមាន

Written By Build Bright University (BMC) on Saturday, June 22, 2013 | 11:03 PM

អ្នកមាន មានវិធីក្នុងការ គិត ខុសៗគ្នាពី អ្នកក្រ និង អ្នកមាន ជីវភាពមធ្យម។ ពួកគេតែងតែ គិតខុសៗគ្នា ពី បញ្ហាលុយ ទ្រព្យសម្បតិ្ត ពីខ្លួនឯង ពីអ្នកដទៃ និង ជីវិតរបស់ ពួកគេ។ ចូរត្រួតពិនិត្យ ចំណុចទាំង ប្រាំមួយ យ៉ាងពីភាពខុសគ្នា រវាងការ គិតរបស់អ្នកមាន និង ការគិត របស់អ្នកក្រ។
អ្នកមានមានជំនឿថា ខ្ញុំជាអ្នកកំណត់វាសនារបស់ខ្ញុំ
អ្នកក្រមានជំនឿថា វាសនាជាអ្នកកំណត់ជីវិតខ្ញុំ
ការបង្កើតទ្រព្យសម្បតិ្ត វាគឺជាការបញ្ជាដែលអ្នកជឿជាក់ថាអ្នកគឺស្ថិតលើដៃចង្កូតបញ្ជា ជីវិតរបស់អ្នក ដែលវាបានបង្កើតគ្រប់ជំហានក្នុងជីវិតអ្នកជាពិសេសជីវភាពរបស់ អ្នក។ ប្រសិនបើអ្នកមិនមានជំនឿលើវា នោះអ្នកត្រូវតែមានជំនឿថាអ្នកមានការគ្រប់គ្រងតិចតួចលើជីវិត របស់អ្នកហើយភាពជោគជ័យ នៃហិរញ្ញវត្ថុទាំងនោះគ្មានតំលៃអ្វីសំរាប់អ្នកទេ។
ជំនួសឲ្យការទទួលខុសត្រូវលើអ្វីដែលកើតឡើងក្នុងជីវិតរបស់ ពួកគេ អ្នកក្រត្រូវបានដើរតួជាជនរងគ្រោះ។ នេះជាពេលដែលអ្នកត្រូវសម្រេចចិត្ត អ្នកអាចធ្វើជាជនរងគ្រោះឬជាអ្នកមាន ប៉ុន្តែអ្នកមិនអាច ជ្រើសយកទាំងពីរបានទេ។ វាគឺជាពេលវេលាដើម្បីទាញយកថាមពលរបស់អ្នកមកវិញនិងទទួល ស្គាល់ការពិតដែលអ្នកបានបង្កើតគ្រប់ជំហាននៃជីវិតរបស់អ្នក។ អ្នកបានបង្កើតអ្វីៗគ្រប់យ៉ាងក្នុងជីវិតរបស់អ្នកនិងអ្វីៗគ្រប់ យ៉ាងដែលមិនមានក្នុងជីវិតរបស់អ្នក។ អ្នកបានបង្កើតទ្រព្យសម្បតិ្តរបស់អ្នក និងអ្វីដែលមិនមានជាទ្រព្យសម្បត្តិរបស់អ្នក និងអ្វីៗគ្រប់យ៉ាងដទៃទៀត។
អ្នកមានប្រើប្រាស់លុយដើម្បីឈ្នះ
អ្នកក្រប្រើប្រាស់លុយមិនមែនដើម្បីចាញ់។
អ្នកក្រប្រើប្រាស់លុយដើម្បីការពារជាជាងការប្រព្រឹត្តកំហុស។ បើអ្នកបានលេងល្បែងរឬកីឡាណាមួយយ៉ាងហ្មត់ចត់ដើម្បីការពារខ្លួន តើអ្នកមានឱកាសណាក្នុងការឈ្នះល្បែងនោះ។
វាជាការពិតដែលមនុស្សភាគច្រើនប្រើប្រាស់ល្បែងទឹកប្រាក់។ ការបារម្ភរបស់ពួកគេគឺ ជីវិត និង សុវត្ថិភាព មិនមែនជាទ្រព្យសម្បត្តិនិងភាពសម្បូរសប្បាយនោះទេ។ តើអ្វីជាគោលដៅរបស់អ្នក?អ្វីជាបំណងពិតរបស់អ្នក?
គោលដៅធំរបស់អ្នកមានគឺមានទ្រព្យសម្បត្តិច្រើន ឯគោលដៅធំរបស់អ្នកក្រវិញគឺ ត្រូវមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ។ នៅពេលដែលគោលដៅរបស់អ្នកគឺ ត្រូវមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ វាមានន័យថាអ្នកនឹងមិនមានលុយសល់ក្រៅពីបង់វិក័យបត្រនោះទេ។  បើអ្នកចង់ក្លាយជាអ្នកមាន គោលដៅរបស់អ្នកត្រូវតែ ជាអ្នកមានដូចគ្នា មិនមែនត្រឹមតែការមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ។
អ្នកមានគឺត្រូវបានកំហឹតឲ្យក្លាយជាអ្នកមាន
អ្នកក្រមិនត្រូវបានកំហឹតឲ្យក្លាយជាអ្នកមាន។
មនុស្សភាគច្រើនមាន ហេតុផលល្អៗក្នុងការក្លាយជាអ្នកមាន ។ តើមានហេតុផលអីដែលមិនល្អក្នុងការក្លាយជាអ្នកមាន រឺការឈានទៅរកភាពជាអ្នកមាន?
មនុស្សម្នាក់ៗមានគំនិតក្នុងការចង់មានចង់បានក្នុងគំនិតរបស់ ពួកគេ។ គំនិតនេះបានផ្ទុកនូវជំនឿផ្ទាល់ខ្លួនដែលរួមបញ្ចូលទាំងមូលហេតុ ដែលការក្លាយជាអ្នកមានធ្វើឲ្យមានភាពអស្ចារ្យ។ ប៉ុន្តែសំរាប់អ្នកខ្លះវិញ គំនិតរបស់គេក៏បានរួមបញ្ចូលទាំងមូលហេតុដែលការក្លាយជាអ្នកមាន មិនមានភាពអស្ចារ្យផងដែរ។
អ្នកខ្លះនិយាយថាមានលុយច្រើននឹងធ្វើឲ្យជីវិតមានភាពរីករាយកាន់តែច្រើន។ ប៉ុន្តែអ្នកខ្លះនិយាយថា ពិតមែនហើយ ប៉ុន្តែត្រូវធ្វើការដូចជាសត្វឆ្កែ តើមានភាពរីករាយមកពីណា។ អ្នកខ្លះនិយាយទៀតថាខ្ញុំអាចធ្វើដំណើរជុំវិញពិភពលោក”  ហើយក៏មានអ្នកខ្លះឆ្លើយតបទៀត មែន!អ្នកគ្រប់គ្នានៅលើពិភពលោកនឹងចង់បានវត្ថុខ្លះពីខ្ញុំ។ ទាំងនេះគឺជាមូលហេតុដែលមនុស្សភាគច្រើនមិនបានក្លាយជាអ្នកមាន។
ការពិត មនុស្សភាគច្រើនមិនបានទទួលនូវអ្វីដែលពួកគេចង់បានព្រោះពួកគេ មិនមានដឹងពីអ្វីដែលពួកគេចង់បាន។ អ្នកមានគឺមានភាពប្រាកដប្រជាថាពួកគេចង់បានទ្រព្យសម្បត្តិ ហើយពួកគេបានដាក់កំហឹតឲ្យបង្កើតទ្រព្យសម្បត្តិ។  ពួកគេធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានទ្រព្យសម្បត្តិ ហើយវាគឺជាសីលធម៌ និង ច្បាប់ ។
អ្នកមានគិតទូលំទូលាយ
អ្នកក្រគិតអ្វីតូចៗ។
យើងធ្លាប់បានជួបសំភាសន៏ជាមួយគ្រូបង្រៀនដែលរកលុយបានយ៉ាង ច្រើនក្នុងរយៈពេល៣ឆ្នាំ។ ពេលដែលសួរពីអាថ៌កំបាំងនេះ គាត់បាននិយាយថាអ្វីបានផ្លាស់ប្តូរនៅថ្ងៃដែលខ្ញុំចាប់ផ្តើមគិតឲ្យទូលំទូលាយ
ឧទាហរណ៏ថាក្នុងអាជីវកម្មរបស់ខ្ញុំ គ្រូខ្លះចូលចិត្តបង្រៀនជាក្រុម២០នាក់ ឯខ្លះទៀតចូលចិត្តបង្រៀនជាក្រុមច្រើនជាងនេះទៅទៀត តើនេះជាភាពខុសគ្នារវាងប្រាក់ចំណូលរបស់ពួកគេទាំងនោះទេ?
អ្នកជានរណាតើអ្នកចង់រស់នៅក្នុងជីវិតរបស់អ្នកដោយរបៀបណា?
តើអ្នកនឹងហ៊ានឬមិនហ៊ានវាជាជំរើសរបស់អ្នក។
ប៉ុន្តែវាមិនមែននិយាយអំពីអ្នកនោះទេ។ វាគឺនិយាយអំពីគោលបំណងរបស់អ្នក អំពីការរស់នៅត្រឹមត្រូវតាមគោលបំណងរបស់អ្នក និងការបំរើអ្នកដទៃ។
វាគឺជាពេលវេលាដើម្បីបញ្ឃប់ការបិតបាំងហើយចាប់ផ្តើមឈានជំហាន ទៅមុខ បញ្ឈប់តំរូវការហើយចាប់ផ្តើមដឹកនាំខ្លួនឯង ចាប់ផ្តើមក្លាយខ្លួនទៅជាផ្កាយដែលអ្នកស្រមៃ ចែករំលែកអំណោយ និងឲ្យតំលៃលើផ្លូវដ៏ទូលំទូលាយ។  តើអ្នកបានឈានជើងចូលក្នុងការប្រកួតប្រជែងសំរាប់សង្គមរបស់យើងហើយ ឬនៅ?
អ្នកមានគឺមានអំណាចជាងបញ្ហារបស់ពួកគេ
អ្នកក្រគឺគ្មានអំណាចលើបញ្ហារបស់ពួកគេ។
ការក្លាយជាអ្នកមានគឺមិនមែនជាការដើរលំហែក្នុងសួនច្បារនោះ ទេ។ វាគឺជាដំណើរដែលពោរពេញទៅដោយឧបសគ្គ និងភាពបត់បែន។ វាគឺជាផ្លូវដែលប្រកបទៅដោយគ្រោះថ្នាក់ដែលមនុស្សភាគច្រើនមិនចាប់ យកវា។ សរុបសេចក្តីមក ពួកគេមិនចង់បង្កើតបញ្ហា។
វាគឺជាភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ ដែលអ្នកមានតែងតែមានអំណាចជាងបញ្ហារបស់ពួកគេ ពេលដែលអ្នកក្រគឺគ្មានអំណាចលើបញ្ហារបស់ពួកគេ។
អ្នកក្រនឹងធ្វើស្ទើរតែអ្វីៗគ្រប់បែបយ៉ាងដើម្បីជៀសវាងអ្វីដែល អាចបង្កើតជាបញ្ហាបាន។ អាថ៌កំបាំងក្នុងភាពជោគជ័យគឺអ្នកមិនត្រូវព្យាយាមគេចវេសបញ្ហារបស់ អ្នកនោះទេ តែអ្នកត្រូវអភិវឌ្ឍន៏ខ្លួនឯងដូច្នេះអ្នកនឹងមានអំណាចជាងបញ្ហារបស់ អ្នក។
អ្វីដែលសំខាន់គឺអ្នកត្រូវដឹងពីទំហំនៃបញ្ហានោះ។ ចងចាំថា ទ្រព្យសម្បត្តិរបស់អ្នកលូតលាស់ដើម្បីបញ្ជាក់ពីអ្វីដែលអ្នកបាន ធ្វើ។ គំនិតនេះគឺដើម្បីអភិវឌ្ឍខ្លួនអ្នកទៅរកកន្លែងដែលអ្នកអាចជំនះ បញ្ហាទាំងឡាយដែលជាឧបសគ្គក្នុងការបង្កើតទ្រព្យសម្បត្តិរបស់អ្នក។
អ្នកមានមិនគេចពីបញ្ហា មិនបន្ទោសលើបញ្ហា។ អ្នកមានគឺជាអ្នកចម្បាំងនឹងទឹកប្រាក់ហើយពេលដែលអ្នកចម្បាំងនោះបាន មកជួបនឹងការប្រកួតប្រជែងពួកគេនឹងស្រែកថា យកឈ្នះវាឲ្យបាន
អ្នកមានតែងផ្តោតលើឱកាស
អ្នកក្រផ្តោតលើបញ្ហា។
អ្នកមានបានឃើញពីសក្កានុពលនៃការលូតលាស់ឯអ្នកក្របានឃើញពីសក្កានុពលនៃការបាត់បង់។
អ្នកមានផ្តោតលើរង្វាន់ ឯអ្នកក្រផ្តោតទៅលើហានិភ័យ។
អ្នកក្រកើតចេញពីភាពភ័យខ្លាច។ គំនិតរបស់ពួកគេត្រូវបានដិតដាមដោយសំណួរថា មានបញ្ហាអី ឬមានអ្វីមិនប្រក្រតីក្នុងពេលនេះ។ គំនិតដំបូងរបស់ពួកគេគឺមានរឿងអ្វីកើតឡើងប្រសិនវាមិនដំណើរការ?”។ ដូចដែលយើងបានបកស្រាយខាងដើម អ្នកមាន មានទំនួលខុសត្រូវលើការបង្កើតជីវិតរបស់ពួកគេ ហើយវាក៏ស្ថិតក្នុងគំនិតរបស់គេដែលថាវានឹងដំណើរការព្រោះខ្ញុំនឹងធ្វើឲ្យវាដំណើរការ
អ្នកមានរំពឹងថានឹងបានជោគជ័យ។ ពួកគេមានទំនុកចិត្តលើសមត្ថភាព ការបង្កើតថ្មីរបស់ពួកគេ ហើយពួកគេជឿជាក់ថាពួកគេតែងតែអាចយកលុយរបស់ពួកគេមកវិញឬជោគជ័យ ក្នុងវិធីផ្សេងៗ។
ម្យ៉ាងទៀត អ្នកក្ររំពឹងថានឹងបរាជ័យ។ ពួកគេខ្វះទំនុកចិត្តលើខ្លួនឯងនិងសមត្ថភាពរបស់ពួកគេ ហើយពួកគេគិតថាវានឹងមិនដំណើរការ និងឈានទៅរកមហន្តរាយ។
អ្នកត្រូវធ្វើអ្វីម្យ៉ាង ទិញអ្វីម្យ៉ាង ឬក៏ចាប់ផ្តើមអ្វីម្យ៉ាងដើម្បីជំនះលើទឹកប្រាក់។ អ្នកត្រូវតែក្រលេកមើលឱកាសលើប្រាក់ចំណេញជុំវិញខ្លួនអ្នកជំនួសឲ្យ ការផ្តោតលើការបាត់បង់ប្រាក់វិញ៕

Share this article :
Hello

Vision and Mission


ច្បាប់អនុញ្ញាត


Certificate


 

Support : AIT Center | Mr.Vatthana | Mas Template
Proudly powered by Mr. Kol Sovanvatthana
Copyright © 2011. AIT - All Rights Reserved
Design by Mr.Kol Sovanvatthana Published by Vatthana