ចំពោះគំនិតខ្ញុំរាល់ទម្រង់នៃការអប់រំ សុទ្ធតែផ្ដល់នូវការអភិវឌ្ឍ មិនចំពោះថា ការអប់រំនោះនៅក្នុងសាលារៀន នៅផ្ទះ នៅក្នុងទីអារាម នៅទីសាធារណៈ នៅកន្លែងធ្វើការ និងកន្លែងផ្សេងៗ ជាច្រើនទៀតនោះទេ។ កត្តាដែលអាចកំណត់ថាតើទម្រង់មួយណាដែលល្អនោះ គឺអាស្រ័យទៅលើអ្នកសិក្សាខ្លួនឯងជាអ្នកជ្រើសរើសទៅវិញទេ។ ចំពោះខ្ញុំ ការសិក្សាអាចដើរទៅដោយរលូនអាស្រ័យលើកត្តាបី។ កត្តាទាំងនោះមាន ១. ការអានមេរៀនជាមុន និងការរំលឹក ២. ការស្រាវជ្រាវបន្ថែម និង៣. ការអនុវត្ត។
ទាក់ទងទៅនឹងការរំលឹក ហេតុអ្វីចាំបាច់ធ្វើដូចនេះ? ចំពោះចំណុចជាច្រើន ដែលរៀននៅក្នុងថ្នាក់ អ្នកអាចនឹងភ្លេចវាក្នុងរយៈពេលដ៏ខ្លី ប្រសិនបើមិនបានរំលឹកនៅផ្ទះ។ ការរំលឹក មានភាពងាយស្រួលខ្លាំងណាស់ អ្នកអាចចំណាយពេលប្រហែល១៥នាទី ក្នុងមួយថ្ងៃដើម្បីរំលឹកមេរៀនវាជាការស្រេច ព្រោះអ្វីៗអ្នកយល់ស្ទើរទាំងអស់ទៅហើយ។ ការរំលឹកប្រៀបដូចជាការចម្លងរាល់ចំណុចសំខាន់ៗដែលបានរៀនចូលទៅក្នុងអង្គចងចាំរបស់អ្នក គឺខួរក្បាលអីចឹង។
ចុងក្រោយគឺការអនុវត្ត។ ការអនុវត្ត ជាគន្លឹះដ៏សំខាន់បំផុតដែលធានាអ្វីដែលអ្នករៀន អាចអនុវត្តបានជាក់ស្ដែងក្នុងសង្គម។ ឧទាហរណ៍ដូចជាអ្នករៀលហែលទឹក ប្រសិនបើអ្នករៀនតែទ្រឹស្ដី យល់ត្រឹមទ្រឹស្ដីតើអាចឲ្យអ្នកឈ្នះការប្រកួតបានដែរឬទេ? បើចង់ចេះហែល ត្រូវលោតចូលទៅក្នុងអាងទឹក និងរៀនហែលដោយខ្លួនឯងទើបអាចធានាថាអ្នកអាចហែលបាន។ នៅពេលដែលអ្នកហែលកាន់តែច្រើន អ្នកនឹងរិតតែស្ទាត់ជំនាញឡើងៗ។ ត្រូវចាំថាមានតែការអនុវត្តប៉ុណ្ណោះដែលជួយឲ្យអ្នកធ្វើបានល្អឥតខ្ចោះ។
អ្វីដែលបានរៀបរាប់ខាងលើគ្រាន់ជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ប្រសិនបើមានអ្វីខ្វះខាត សូមប្រិយមិត្តបន្ថែមក្នុងចន្លោះបញ្ចេញមតិខាងក្រោម៕
ប្រភពៈ sabay






