Home » » មានចាំពួកយើងទេ ?

មានចាំពួកយើងទេ ?

Written By camcar on Wednesday, May 1, 2013 | 9:58 PM

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ថា​តើ អ្នក​ប្រើ​ទូរសព្ទ​Nokia រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ? ម៉ូដែល​អ្វី? ចម្លើយ​ជា​ជម្រើស​មាន លើស​ពី​១០ឆ្នាំ ​លើស​ពី៥ឆ្នាំ ​លើស​ពី​២ឆ្នាំ។ អ្នក​លេង​ហ្វេសប៊ុគ ជាង ៦០នាក់ រយៈពេល​ជាង មួយ​ម៉ោង​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​ប្រហែល ៥០ភាគរយ​​ជា​អតិថិជន​Nokia លើស​ពី ៥ឆ្នាំ ​២០ភាគរយ ជាង​១០ឆ្នាំ ខណៈ​ភាគរយ​សេស​សល់​ពី​នេះ ជា​​អតិថិជន​ថ្មី​ថ្មោង។
ទំនុក​ចិត្ត​របស់​អតិថិជន​លើ​Nokia ចន្លោះ​ពី ៥ទៅ ១០ឆ្នាំ​មុន ​មិន​មែន​តែ​ទាក់ទាញ​បេះ​ដូង​យុវវ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មនុស្ស​វ័យ​ចំណាស់​ក៏​ស្រលាញ់​ងប់ងុល​ដក​ចិត្ត​មិន​រួច​ដូចគ្នា​ដែរ។ ​ជាក់​ស្ដែង ការ​ប្រើប្រាស់​ទាំង​គ្រួសារ កញ្ញា ​នូវ ស្រីពៅ​បាន​និយាយ​ថា គេ​បាន​ប្រើ​ទូរសព្ទ​របស់​ក្រុមហ៊ុន​មួយ​នេះ​ច្រើន​ស៊េរី​ណាស់ ជាង ៥ឆ្នាំ​មក​នេះ ប៉ុន្តែ​គ្រួសារ​របស់​នាង ប្រើ​ដប់​ឆ្នាំ​ជាង​ហើយ។1200 6500s 5233 5530 5800 និងX-6 សុទ្ធ​តែ​ជា​ម៉ាក​ដែល​ដេញ​ស៊េរី​តាំង​ពី​ថ្នាក់​ទី ៨ ដល់​ទី ១២ របស់​យុវ​សិស្ស​ប៊ិនសុន។ ឥឡូវ​ញ៉ុម ប្រើ 1280”។ សុន បន្ថែម។ ទើប​ជា​Fan Nokia ជាង​ពីរ​ឆ្នាំ មក​នេះ គឹម ហុង ថា​គេ​ប្រើ​ស៊េរី បច្ចុប្បន្ន​គេ​ប្រើ​ទូរសព្ទ​ពីរ​គ្រឿង​គឺ​ម៉ាក 6300 and C5-00 ប៉ុន្តែ​បើ​រាប់​ម៉ាក​ដែល​គេ​ធ្លាប់​ប្រើ និង​ដេញ​ស៊េរី​វិញ​មាន  6300, 6500, 5800, N97, C5-00, 1280, 1110i និង 105
អតិថិជន​មិន​ចាំ​រយៈពេល រតនៈ បាន​រំលឹក​ថា អត់​ចាំ​ថា​ប្រើ​បាន​ម៉ាន​ឆ្នាំ​​ទេ តែ​ខ្ញុំ​ប្រើ​តាំង​ពី​អាយុ ១០ឆ្នាំ​ម្ល៉េះ
ដោយ​ឡែក​មតិ​ក្រៅ​ពី​ផ្ដល់​ជា​ស៊េរី​ទូរសព្ទ ​លោក ហេង ស៊ីលីន បាន​លើក​ឡើង​ថា ខ្ញុំ​ប្រើ​Nokia ជាង​១០ឆ្នាំ hardware ពិត​ជា​ល្អ…”។ ស្រដៀង​គ្នា​ដែរ ជាង​ ១ទសវត្សន៍​មក​នេះ សុភា ថា គេ​ប្រើ​ស្ទើរ​គ្រប់​ម៉ាក ម៉ូដ​ភាគ​តិច​ណាស់​ដែល​ផុត​ពី​ដៃ​គេ។


Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Hello

Vision and Mission


ច្បាប់អនុញ្ញាត


Certificate


 

Support : AIT Center | Mr.Vatthana | Mas Template
Proudly powered by Mr. Kol Sovanvatthana
Copyright © 2011. AIT - All Rights Reserved
Design by Mr.Kol Sovanvatthana Published by Vatthana